កាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែមេសា ឆ្នាំ២០២៥ អ្នកគ្រូ អៃ នីតា បានដឹកនាំសិស្សថ្នាក់ទី៤គ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ដើម្បីធ្វើកម្មវិធីបំណិនជីវិតស្ដីពី ការពងទាចៀនស្អំ។ កម្មវិធីបំណិនជីវិតនេះមានសារៈសំខាន់ខ្លាំងណាស់ចំពោះសិស្សានុសិស្ស ព្រោះពួកគេអាចទទួលបានចំណេះដឹងថ្មីៗសម្រាប់ជីវិតរបស់ពួកគេនាពេលអនាគត។ លើសពីនេះទៅទៀត សិស្សានុសិស្សប្រាកដជាអាចបកស្រាយអ្វីដែលគាត់បានរៀន ដោយខ្លួនឯងបានពេលពួកគេត្រឡប់ទៅគេហដ្ឋានរបស់ពួកគេវិញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែយកចិត្តទុកដាក់លើសិស្សានុសិស្សមិនត្រឹមតែចំណេះដឹងលើគ្រប់មុខវិជ្ជាទេ តែថែមទាំងរបៀបនៃការរស់នៅក្នុងសង្គមគ្រួសារផងដែរ។
Please click the link for more pictures!