ចាងហ្វាងមធ្យមសិក្សាទុតិយភូមិ
ជម្រាបសួរ លោក លោកស្រី មាតាបិតា ឬអ្នកអាណាព្យាបាល! សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់!
ការសិក្សាអប់រំ គឺជាការវិនិយោគយូរអង្វែងដែលយើងទាំងអស់គ្នាមិនអាចខ្វះបាន។ សាលារៀន អន្តរទ្វីប អាមេរិកាំង បាន និងកំពុងផ្តល់សេវាកម្មជូនបុត្រធីតាលោក លោកស្រីដែលមានគុណភាព និងប្រសិទ្ធភាព ដើម្បីឱ្យបុត្រធីតា លោក លោកស្រីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អក្នុងសង្គម។ ក្នុងបទពិសោធន៍ការងារអប់រំជាងដប់ឆ្នាំ ខ្ញុំសូមចែក រំលែកព័ត៌មានជូនលោក លោកស្រី និងសិស្សានុសិស្សទាំងអស់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង បានផ្តល់នូវការអប់រំ ដែលមាន គុណភាពល្អបំផុតប្រកបដោយប្រសិទ្ធភាព និងគុណតម្លៃសម្រាប់អនាគតបុត្រធីតារបស់លោកអ្នក។
យើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការបណ្តុះស្មារតីទទួលខុសត្រូវក្នុងសង្គម ដល់ប្អូនៗសិស្សានុសិស្សដែលជាសសរទ្រូងក្នុងការអភិវឌ្ឍសង្គមគ្រូសារ និងសង្គមជាតិ។
ដូច្នេះសូមចូលរួមជាមួយយើងខ្ញុំ ដោយបញ្ជូនបុត្រធីតាលោកអ្នកមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីឱ្យបុត្រធីតាលោកអ្នកមានអនាគតភ្លឺស្វាង។
សូមលោក លោកស្រីទទួលនូវការគោរពពីខ្ញុំ។
©គ្រូភាសាខ្មែរ
֎kannchandara@ais.edu.kh
©គ្រូភាសាខ្មែរ
֎limchankimheang@ais.edu.kh
©គ្រូគណិតវិទ្យា
֎hornkimhak@ais.edu.kh
©គ្រូគណិតវិទ្យា
֎humchansy@ais.edu.kh
©គ្រូគណិតវិទ្យា
֎sokdy@ais.edu.kh
©គ្រូបន្ទុកថ្នាក់ និងគ្រូរូបវិទ្យា
֎dara.chea@ais.edu.kh
©គ្រូបន្ទុកថ្នាក់ និងគ្រូរូបវិទ្យា
֎kagngnanem@ais.edu.kh
©គ្រូបន្ទុកថ្នាក់ និងគ្រូគីមីវិទ្យា
֎phalsavong@ais.edu.kh
©គ្រូជីវវិទ្យា
֎soksavet@ais.edu.kh