ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
thumbnail

លោក ឃី គីមស្រៀ

លោក ឃី គីមស្រៀ

ប្រធានគ្រូ​ នៃកម្មវិធីភាសាអង់គ្លេស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

នៅក្នុងឆ្នាំ២០២១ លោក ឃី គីមស្រៀ បានបញ្ចប់ការសិក្សាថ្នាក់​អនុបណ្ឌិត ផ្នែកគរុកោសល្យ​ នៅវិទ្យាស្ថានភាសាបរទេស​​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ទាក់ទងនឹងបទពិសោធន៍ការងារ​ គាត់បានបង្រៀនភាសាអង់គ្លេសគ្រប់កម្រិតចាប់ពីឆ្នាំ២០១៤រួមទាំងកម្រិតឧត្តមសិក្សាផងដែរ។ គាត់ក៏បានបម្រើការងារនៅសាកលវិទ្យាល័យធនធានមនុស្ស (HRU) ក្នុងមុខតំណែងជាគ្រូកម្រិតឧត្តមសិក្សា នៅឆ្នាំ ២០១៦ ផងដែរ។

នៅថ្ងៃទី ១៧ ខែធ្នូ​ ឆ្នាំ ២០១៨ លោក ឃី គីមស្រៀ​ បាន​ចាប់ផ្តើមចូល​បម្រើការ​ងារ​នៅ​សាលារៀន អន្តរទ្វីប​ អាមេរិកាំង ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេសថ្នាក់ពេញម៉ោង។ ដោយសារ​តែគាត់មានសមត្ថភាពខ្ពស់​ មានឆន្ទៈ ​និងការបេ្តជ្ញាចិត្តដ៏មុតមាំ និងមានទំនុកចិត្តក្នុងការ​បំពេញការងារ​​ គាត់ក៏​ត្រូវ​បាន​ដំឡើង​តួនាទី​ ជា​អនុប្រធាន​គ្រូ​​ភាសាអង់គ្លេស​ នៅ ខែតុលា​ ឆ្នាំ២០២១។​

មិនដល់រយៈពេល២ឆ្នាំ ដោយសារលោកមានវិជ្ជាជីវៈខ្ពស់​​ រួមទាំងមានឥរិយាបថវិជ្ជមាន គាត់ក៏បានឈានជើងមួយជំហ៊ានទៀត ដោយត្រូវបានដំឡើងតួនាទីជា ប្រធានគ្រប់គ្រងកម្មវិធីភាសាអង់គ្លេស  ដែលមានភារកិច្ចក្នុងការជួយសម្របសម្រួល​​ដល់​កម្មវិធី​សិក្សា​ភាសាអង់គ្លេស​ ចាប់ពី​កម្រិត​ក្រោម​មត្តេយ្យ​ ដល់កម្រិតមធ្យមសិក្សា​ក្នុង​កម្មវិធី​ចំណេះដឹង​ទូទៅ​ភាសាខ្មែ​រ​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។

“ភាពជោគជ័យមិនមែនជាគន្លឹះនៃសេចក្តីរីករាយទេ​ ប៉ុន្តែសេចក្តីរីករាយគឺជាគន្លឹះនៃភាពជោគជ័យ។ នៅពេលដែលអ្នកស្រឡាញ់អ្វីដែលអ្នកកំពុងធ្វើ នោះអ្នកកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកភាពជោគជ័យហើយ។”​  

សូម​អរគុណ​ !