ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
thumbnail

លោក រ៉េត សារ៉ា

លោក រ៉េត សារ៉ា

ប្រធានក្រុមសន្តិសុខ និងអ្នកសម្អាត សាខាទួលគោក

ខ្ញុំបាទឈ្មោះ រ៉េត សារ៉ា កើតនៅឆ្នាំ១៩៨០ នៅខេត្តព្រៃវែង។ ខ្ញុំបាទបញ្ចប់ការសិក្សានៅឆ្នាំ ១៩៩៨ នៅវិទ្យាល័យហ៊ុនសែនតាគោក។ ខ្ញុំបាទបានចូលបម្រើការងារជាសន្តិសុខនៅក្រុមហ៊ុនភីភីភ្នំពេញ រយៈពេល ៦ ឆ្នាំ ពីឆ្នាំ ២០០៣ ដល់ ២០០៩។ ក្រោយមកខ្ញុំបាទបានផ្លាស់ប្តូរការងារចូលបម្រើរការងារនៅ សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០១០ ក្នុងទួនាទីជាសន្តិសុខ។ ក្រោយបំពេញការងាររយៈពេលមួយឆ្នាំ ផ្អែកទៅលើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្ញុំ ខ្ញុំបានត្រូវបានគណៈគ្រប់គ្រង ដំឡើងតួនាទីជាប្រធានសន្តិសុខ និងអ្នកសំអាតនៅសាខាម៉ៅសេទុងរហូតដល់បច្ចុប្បន្ន ហើយក៏ត្រូវបានប្ដូរមកសាខាទូគោកវិញក្រោមការសម្របសម្រួលរបស់គណៈគ្រប់គ្រងសាលា។