ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា
thumbnail

លោកស្រី ផែង ស្រីណាង

លោកស្រី ផែង ស្រីណាង

ប្រធាន ផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង​ សាខាទួលគោក

ជម្រាបសួរមាតាបិតា ឬអ្នកអាណាព្យាបាលជាទីគោរព! សួស្តីប្អូនៗសិស្សានុសិស្សជាទីរាប់អាន! នាងខ្ញុំឈ្មោះ ផែង ស្រីណាង មានតួនាទីជា ប្រធានផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង។ ផ្នែករដ្ឋបាល សាលារៀន អន្តរទ្វីប អាមេរិកាំង សាជាផ្នែកមួយចូលរួមចំណែកក្នុងការបំពេញសេវាកម្មទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះ ផ្នែកលេខាធិការត្រូវរៀបចំរាល់ឯកសារសិស្ស និងឯកសារផ្សេងៗ ទៀតរបស់សាលារៀនជាមួយការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភំ្នពេញ។ តួយ៉ាងសាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាមួយដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសលេខ1910អយក.ប្រក. ចុះថ្ងៃទី27 ខែវិចិ្ឆកា ឆ្នាំ2006 និងលេខ458អយក.ប្រក. ចុះថ្ងៃទី27 ខែមីនា ឆ្នាំ2007។ អស់រយៈពេល10ឆ្នាំ ដែលនាងខ្ញុំបានបម្រើការងារនៅក្នុងសាលា នាងខ្ញុំសង្កេតឃើញថា សាលារៀនមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប តាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរ-អាមេរិកាំង។ ឆ្លងកាត់រយៈពេល12ឆ្នាំ សាលារៀន អន្តរទ្វីប អាមេរិកាំង បានចាក់គ្រឹះយ៉ាងរឹងមាំទាក់ទងនឹងវិស័យអប់រំ នៅក្នុងរាជធានីភំ្នពេញ និងជាសាលាទី1 ដែលលេចធ្លោជាងគេ អំពីគុណភាព វិន័យ និងសេវាកម្ម។ គណៈកម្មាការសាលា ព្យាយាមជ្រើសរើសលោកគ្រូ-អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ល្អ បន្ទប់សិក្សាបំពាក់ដោយសម្ភារទំនើប បណ្ណាល័យធំទូលាយ កម្មវិធីប្រកួតប្រជែងសមត្ថភាព កម្មវិធីសប្បុរធម៌ និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង និងចំណេះធ្វើពិតប្រាកដ។ ក្នុងនាមនាងខ្ញុំជាបុគ្គលិកដែលបម្រើការនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលបានគាំទ្រសាលារៀន និងសូមជូនពរឱ្យជួបប្រទះតែសេចក្តីសុខគ្រប់ក្រុមគ្រួសារ និងប្រាថ្នាអ្វីបានដូចបំណង។